ខ្សែការពារ Konate បានជូនដំណឹងទៅកាន់ក្លឹប Liverpool ហើយ!

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាខ្សែការពារសញ្ជាតិបារាំង Ibrahima Konate ត្រូវបានរាយការណ៍មកថាបានជូនដំណឹងដល់ក្រុម Liverpool ថាគាត់ត្រៀមខ្លួនរួចជាស្រេចដើម្បីចាកចេញពីកីឡដ្ឋាន Anfield នៅរដូវក្តៅនេះ ដោយផ្តល់ទិសដៅគឺ Real Madrid។

កីឡាករ Konate ដែលបានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យាដែលមានស្រាប់របស់គាត់ មិនទាន់យល់ព្រមក្នុងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅឡើយទេ ហើយជាលទ្ធផល ហង្សក្រហមអាចពិចារណាលើការផ្ទេរកីឡាករនៅរដូវក្តៅនេះ ដើម្បីជៀសវាងការអនុញ្ញាតឱ្យគាត់ចាកចេញដោយឥតគិតថ្លៃនៅឆ្នាំក្រោយ៕

Previous articleកីឡាករ Roony Bardghji ត្រៀមរួចរាល់ក្នុងការទៅចូលរួមជាមួយក្លឹប Barcelona
Next articleFrankfurt ត្រៀមរួចរាល់ក្នុងការចាំទទួលសំណើរដែលមានតម្លៃលើស ១០០លានអឺរ៉ូ