Man Utd ចង់យកអ្នកចាំទី John Victor មកជំនួស Onana ដែលមានរបួសសរសៃពួរ

បរទេស៖ ក្លឹប Botafogo កំពុងរៀបចំសម្រាប់ការចាកចេញដែលអាចកើតមានរបស់អ្នកចាំទី John Victor ដែលបានទទួលការផ្តល់ជូនពី Manchester United ក្រោយពេលអ្នកចាំទី Onana បានរងរបួសសរសៃពួរ ហើយនឹងអវត្តមានសម្រាប់ការប្រកួតមុនបើករដូវកាល។ ហើយបើយោងតាមការចេញផ្សាយរបស់ GOAL Brazil បានអោយដឹងថាក្លឹប Botafogo បានធ្វើការសាកសួរអំពីស្ថានភាពរបស់ Matheus Mendes ដែលជាអ្នកចាំទីរបស់ក្លឹប Atletico Mineiro ហើយកំពុងខ្ចីជើងទៅ America-MG។

Andre Onana Man Utd 2024-25

កីឡាករ Onana បានរាយការណ៍សម្រាប់ការហ្វឹកហាត់ត្រៀមការប្រកួតមុនបើករដូវកាលនៅ Carrington កាលពីដើមសប្តាហ៍នេះ ប៉ុន្តែជាអកុសលបានរងរបួសសរសៃពួរអំឡុងពេលហ្វឹកហាត់។ ក្រោយមកគាត់នឹងត្រូវអវត្តមានយ៉ាងហោចណាស់ពី ៦ ទៅ ៨សប្តាហ៍ ដែលមានន័យថាគ្រូបង្វឹក Ruben Amorim នឹងមិនមានកីឡាករសញ្ជាតិកាមេរូននេះសម្រាប់ការប្រកួតបើកឆាករបស់បិសាចក្រហមនៃរដូវកាល ២០២៥-២៦ នៅ Premier League នោះទេ។

Matheus Mendes, América-MG

ដូចនេះក្លឹប Botafogo បានស្វែងរកអ្នកចាំទីម្នាក់ ចាប់តាំងពីដឹងពីការចាកចេញរបស់ Victor ដែលអាចកើតឡើងបាន ក្រោយគាត់បានក្លាយជាគោលដៅរបស់ក្លឹប United បន្ទាប់ពីការអវត្តមានរបស់កីឡាករ Onana។ ក្លឹប United នឹងសុខចិត្តចំណាយលើលក្ខខណ្ឌនៃការដោះលែងកីឡាករដើម្បីយកគាត់ពីក្លឹប Botafogo នៅក្នុងទីផ្សារដោះដូរកីឡាករ ហើយនៅកិច្ចសន្យារបស់គាត់មានតម្លៃ ៦លានផោន។

Matheus Mendes, América-MG

លោក Amorim នឹង​ទៅ​តាម​អ្នក​ចាំទី​ថ្មី ដោយ​មាន​ការ​រំពឹង​ទុក​ថា​នឹង​ភ្ជាប់ Onana ទៅ​នឹង​ការ​ចាកចេញ​ដ៏​មាន​សក្តានុពល​នៅ​រដូវក្តៅ។ ក្លឹប Man Utd ត្រូវបានរាយការណ៍ថាចាប់អារម្មណ៍ក្នុងការនាំយក Emiliano Martinez ពី Aston Villa នៅរដូវក្តៅនេះ។ តាមប្រភពដដែរបានអោយដឹងថាក្លឹប United បានកំណត់តម្លៃ ៣០លានផោន ដើម្បីអនុញ្ញាតឱ្យ Onana ចាកចេញ។

Rubem Amorim Manchester United 2025

បន្ទាប់ពីប្រកួតមិត្តភាពរដូវក្តៅដំបូងរបស់ពួកគេជាមួយ Leeds United ក្នុងទីក្រុង Stockholm នៅថ្ងៃទី១៩ ខែកក្កដា ក្រុម Manchester United នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់ផ្នែកទីពីរនៃការប្រកួតមុនបើករដូវកាលនៅចុងខែនេះ៕

Previous articleFrankfurt ត្រៀមរួចរាល់ក្នុងការចាំទទួលសំណើរដែលមានតម្លៃលើស ១០០លានអឺរ៉ូ
Next articleAtletico Madrid បើកការចរចាជាមួយនឹងកីឡាករ Thiago Almada