Liverpool ដាក់សំណើរចុងក្រោយមានតម្លៃ ៤០លានផោន ដើម្បីផ្ទេរយកខ្សែការពារ Crystal Palace

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹបហង្សក្រហម Liverpool ត្រៀមរួចរាល់ក្នុងការដាក់សំណើរចុងក្រោយមានតម្លៃ ៤០លានផោនសម្រាប់ខ្សែការពារ Marc Guehi របស់ក្លឹប Crystal Palace។

guehi

នេះនឹងក្លាយជាការប៉ុនប៉ងចុងក្រោយរបស់ហង្សក្រហមក្នុងការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអង់គ្លេសដែលបានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យាដែលមានស្រាប់របស់គាត់នៅ Selhurst Park ។ ក្លឹប Crystal Palace នឹងទទួលយកតែកិច្ចព្រមព្រៀងជាសាច់ប្រាក់ប៉ុណ្ណោះ ខណៈដែលពួកគេត្រូវការលុយក្នុងដៃដើម្បីចុះហត្ថលេខាលើអ្នកជំនួស Guehi នៅរដូវក្តៅនេះ៕

Previous articleBarcelona សម្រេចចិត្តអំពីអនាគតរបស់កីឡាករ Fermin Lopez ហើយ
Next articleRoberto Firmino នឹងទៅចូលរួមជាមួយក្លឹប Al Sadd របស់កាតា