បរទេស៖ ក្លឹប Manchester United ត្រូវបានជាប់គាំងក្នុងការចរចាជាមួយក្លឹប Brentford សម្រាប់ការផ្ទេរកីឡាករ Bryan Mbeumo ខណៈដែលអស់រយៈពេលជាងមួយសប្តាហ៍មកហើយចាប់តាំងពីពួកគេបានដាក់សំណើរលើកទី២ ដែលមានតម្លៃ ៥៥លានផោន (បង់មុន) និងតម្លៃបន្ថែម ៥លានផោន។
នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Tottenham ធ្លាប់បានដាក់សំណើរតម្លៃ ៧០លានផោនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិកាមេរូននៅដើមឆ្នាំនេះ ហើយខណៈពេលដែល Spurs ក្រោយមកបានបដិសេធការដេញថ្លៃបែបនេះ ឥឡូវនេះក្លឹប Brentford បានកំណត់តម្លៃនេះសម្រាប់អោយក្លឹប Manchester United បំពេញតាម៕