បរទេស៖ អតីតប្រធានក្រុម Liverpool កីឡាករ Jordan Henderson បានបញ្ចប់ជាផ្លូវការនូវការផ្លាស់ប្តូររបស់គាត់ពី Ajax ទៅកាន់ Brentford នេះបើយោងតាមការបញ្ជាក់របស់ក្លឹបនៅប្រទេសអង់គ្លេសកាលពីថ្ងៃអង្គារ៍។
សេចក្តីថ្លែងការណ៍ផ្លូវការពី Bees បានអោយដឹងថា៖ “Brentford អាចបញ្ជាក់ពីការចុះហត្ថលេខាលើអតីតកីឡាករដែលធ្លាប់ឈ្នះ Premier League និង Champions League គឺកីឡាករ Jordan Henderson ក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំ”៕