បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្រុម Liverpool ចាប់អារម្មណ៍លើការចុះហត្ថលេខាលើកីឡាករលេខ៩ ថ្មី ដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេនៅរដូវកាល ២០២៥-២៦។
ហង្សក្រហមបានផ្តល់អាទិភាពក្នុងការផ្ទេរយកខ្សែប្រយុទ្ធសម្រាប់ ប៉ុន្មានរដូវកាលចុងក្រោយនេះ ជាមួយនឹងជម្រើសច្រើនជាងមួយនៅក្នុងមុខតំណែងប្រយុទ្ធទាំងបី។ កីឡាករ Alexander Isak គឺជាកីឡាករម្នាក់ក្នុងចំណោម ៥នាក់ដែលនៅក្រោមរ៉ាដារបស់ក្លឹប Liverpool ដែលនឹងត្រូវយកមកបំពេញតំបន់ប្រយុទ្ធកណ្តាលនារដូវកាលក្រោយ៕