បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាការដាក់សំណើរផ្លូវការលើកដំបូងរបស់ Bayern Munich ដែលមានតម្លៃ ៥៩លានផោនសម្រាប់ការផ្ទេរកីឡាករ Diaz ត្រូវបានច្រានចោលដោយម្ចាស់ជើងឯកអង់គ្លេស។
ក្លឹប Liverpool ទាមទារតម្លៃកីឡាករសញ្ជាតិកូឡុំប៊ីលើសពី ១០០លានអឺរ៉ូហើយមិនមានគម្រោងលក់គាត់ក្នុងទីផ្សារដោះដូរកីឡាករបច្ចុប្បន្នទេ៕