Real Madrid ទាមទារ ២០លានអឺរ៉ូសម្រាប់ Fran Garcia ពីក្លឹប AC Milan

បរទេស៖ ក្លឹប AC Milan កំពុងធ្វើការយ៉ាងសកម្មនៅក្នុងទីផ្សារដោះដូរកីឡាករ ខណៈដែលពួកគេមានបំណងធ្វើការប្រកួតប្រជែងនៅ Serie A និងពានរង្វាន់អឺរ៉ុប។ ហើយបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្រោយលក់កីឡាករ​ Hernandez ទៅ Al-Hilal ក្លឹប AC Milan កំពុងធ្វើការស្វែងករនៅខ្សែការពារឆ្វេង ហើយកំពុងពិចារណាលើការផ្លាស់ប្តូរសម្រាប់ Fran Garcia របស់ Real Madrid។

នាយកកីឡាថ្មី Igli Tare ត្រូវបានគេរំពឹងថានឹងបើកការពិភាក្សាអំពី Garcia ជាមួយ Madrid នៅសប្តាហ៍នេះ។ ក្លឹប AC Milan ចាត់ទុកកីឡាករវ័យ ២៥ឆ្នាំរូបនេះជាបេក្ខភាពដ៏ស័ក្តិសមក្នុងការបំពេញចន្លោះប្រហោងដែលបន្សល់ទុកដោយការចាកចេញរបស់ Hernandez ហើយទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍របស់គាត់សម្រាប់ក្រុមលោក Xabi Alonso នៅ Club World Cup បានធ្វើអោយមានការទាក់ទាញយ៉ាងខ្លាំង។ ទំនាក់ទំនងរវាង Madrid និង Milan នៅតែល្អដែលអាចជួយសម្រួលដល់ការចរចា ប៉ុន្តែការសន្ទនាជាក់ស្តែងមិនទាន់បានកើតឡើងនៅឡើយទេ។ ហើយបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹបអធិរាជសបានទាមទារតម្លៃ ២០លានអឺរ៉ូដើម្បីអនុញ្ញាតឱ្យ Garcia ចាកចេញ៕

Previous articleក្លឹបមួយនេះហ៊ានចាយលុយ ៥៥លានផោនដើម្បីផ្ទេរយកកីឡាករ Richarlison
Next articleMan Utd មានភាគរយខ្ពស់ក្នុងការយកអ្នកចាំទី Martinez មកជំនួស Onana