Man Utd មានភាគរយខ្ពស់ក្នុងការយកអ្នកចាំទី Martinez មកជំនួស Onana

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gaston Edul បានអោយដឹងថាក្លឹប United បានធ្វើអោយអ្នកចាំទី Martinez ដែលជាសមាជិកក្រុមឈ្នះ World Cup ជាមួយជម្រើសជាតិអាហ្សង់ទីន ក្លាយជាអាទិភាពកំពូល។

កីឡាករសញ្ជាតិអាហ្សង់ទីន ដែលជាកីឡាករឆ្នើមសម្រាប់ក្លឹប និងប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេនិយាយថា ស្ថិតក្នុងបញ្ជីចង់បានរបស់អ្នកចាត់ការ Rúben Amorim។ ការពិភាក្សារវាង United និង Villa កំពុងតែដំណើរការ ទោះបីជាមិនទាន់មានកិច្ចព្រមព្រៀងចុងក្រោយក៏ដោយ៕

Previous articleReal Madrid ទាមទារ ២០លានអឺរ៉ូសម្រាប់ Fran Garcia ពីក្លឹប AC Milan
Next articleNewcastle អាចនឹងទទួលយកសំណើរផ្ទេរតម្លៃ ១៣០លានផោនរបស់ Liverpool