បរទេស៖ ក្លឹប AC Milan កំពុងធ្វើការយ៉ាងសកម្មនៅក្នុងទីផ្សារដោះដូរកីឡាករ ខណៈដែលពួកគេមានបំណងធ្វើការប្រកួតប្រជែងនៅ Serie A និងពានរង្វាន់អឺរ៉ុប។ ហើយបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្រោយលក់កីឡាករ Hernandez ទៅ Al-Hilal ក្លឹប AC Milan កំពុងធ្វើការស្វែងករនៅខ្សែការពារឆ្វេង ហើយកំពុងពិចារណាលើការផ្លាស់ប្តូរសម្រាប់ Fran Garcia របស់ Real Madrid។
នាយកកីឡាថ្មី Igli Tare ត្រូវបានគេរំពឹងថានឹងបើកការពិភាក្សាអំពី Garcia ជាមួយ Madrid នៅសប្តាហ៍នេះ។ ក្លឹប AC Milan ចាត់ទុកកីឡាករវ័យ ២៥ឆ្នាំរូបនេះជាបេក្ខភាពដ៏ស័ក្តិសមក្នុងការបំពេញចន្លោះប្រហោងដែលបន្សល់ទុកដោយការចាកចេញរបស់ Hernandez ហើយទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍របស់គាត់សម្រាប់ក្រុមលោក Xabi Alonso នៅ Club World Cup បានធ្វើអោយមានការទាក់ទាញយ៉ាងខ្លាំង។ ទំនាក់ទំនងរវាង Madrid និង Milan នៅតែល្អដែលអាចជួយសម្រួលដល់ការចរចា ប៉ុន្តែការសន្ទនាជាក់ស្តែងមិនទាន់បានកើតឡើងនៅឡើយទេ។ ហើយបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹបអធិរាជសបានទាមទារតម្លៃ ២០លានអឺរ៉ូដើម្បីអនុញ្ញាតឱ្យ Garcia ចាកចេញ៕