បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាក្លឹប United កំពុងតាមដានស្ថានភាពរបស់ Jackson នៅ Chelsea ។ ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់រូបនេះ ត្រូវបានគេមើលឃើញថាកីឡាករថ្មី ២រូបបានមកដល់ ដើម្បីធ្វើការប្រកួតប្រជែងសម្រាប់តួនាទីខ្សែប្រយុទ្ធនៅកីឡដ្ឋាន Stamford Bridge ហើយត្រូវបានគេនិយាយថាកំពុងពិចារណាអនាគតរបស់គាត់នៅក្លឹប។
វាត្រូវបានគេគិតថាក្រុមតោខៀវអាចពិចារណាលើការលក់រូបគាត់ ប្រសិនជាទទួលបានការផ្តល់ជូនដល់សមរម្យមួយនៅរដូវក្តៅនេះ ហើយក្នុងនោះមានក្រុមបិសាចក្រហមចាប់អារម្មណ៍មួយជាមួយនឹងក្រុម AC Milan និង Aston Villa ៕