បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Ajansspor បានអោយដឹងថាក្លឹប Fenerbahce បានទទួលព័ត៌មានថា Kingsley Coman នឹងអាចខ្ចីជើងបាន ហើយមានបញ្ជូលនៅជម្រើសក្នុងការទិញផ្តាច់។
ទម្រង់លេងរបស់គាត់ត្រូវបានវាយតម្លៃដោយ Fenerbahce រួមជាមួយនឹងប្រវត្តិរបួសរបស់គាត់ ហើយទីបំផុតអ្នកចាត់ការ Jose Mourinho បានផ្តល់សញ្ញាពណ៌បៃតងដើម្បីអនុញ្ញាតអោយមានការផ្ទេរមួយនេះ៕