បរទេស៖ ក្លឹប Bayern Munich នៅតែត្រូវបានបដិសេធម្តងទៀតនៅក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការទិញ Nick Woltemade ពី Stuttgart ។
នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាក្លឹប Bayern Munich បានដាក់សំណើរទី២ របស់ខ្លួនក្នុងការផ្ទេរកីឡាករ Woltemade ប៉ុន្តែត្រូវបានច្រានចោលដោយក្លឹប Stuttgart ។ ការដាក់សំណើរបើធ្វើការកែលម្អក្នុងតម្លៃ ៥០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ៥លានអឺរ៉ូសម្រាប់ការបង្ហាញទម្រង់លេង និងលក្ខខណ្ឌលក់នាពេលអនាគត ១០ភាគរយ ប៉ុន្តែត្រូវបានបដិសេធភ្លាមៗដោយក្លឹប Stuttgart។ ក្លឹប Stuttgart ត្រូវបានរាយការណ៍ថាកំពុងទាមទារតម្លៃ ៦៥លានអឺរ៉ូ ហើយបានបញ្ជាក់យ៉ាងច្បាស់ថាពួកគេនឹងមិនចូលរួមការចរចាជាផ្លូវការទេ លុះត្រាតែតួលេខនោះត្រូវបានសម្រេច៕



