កីឡាករ Luka Jovic ទំនង់ជាវិលត្រលប់ទៅកាន់ទឹកដីអេស្ប៉ាញវិញ ក្រោយចាកចេញពី AC Milan

បរទេស៖ អតីតខ្សែប្រយុទ្ធក្រុម Real Madrid កីឡាករ Luka Jovic កំពុងតែស្ថិតក្នុងជម្រើសដើម្បីធ្វើការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ក្រុម Getafe ដោយកីឡាករសញ្ជាតិក្រូអាតរូបនេះមានលទ្ធភាពផ្ទេរដោយឥតគិតថ្លៃបន្ទាប់ពីចាកចេញពី AC Milan ។

កិច្ចសន្យារបស់អតីតកីឡាករ Real Madrid កីឡាករ Jovic ជាមួយ Milan បានផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយ Getafe បានលេចចេញជាគោលដៅដ៏មានសក្តានុពលសម្រាប់ការផ្ទេរ។ ទោះជាយ៉ាងណាក៏ដោយ បើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹបទាមទារលក់កីឡាករដើម្បីបំពេញតាមតម្រូវការប្រាក់ឈ្នួល ៣លានអឺរ៉ូរបស់កីឡាករ Luka Jovic ។ ក្លឹប Getafe អាចលក់ខ្សែប្រយុទ្ធ Borja Mayoral និង Christantus Uche ដើម្បីបង្កើតកញ្ចប់ថវិកា៕

Previous articleCR7 ណែនាំអោយ Al-Nassr ចាយលុយ ១០០លានអឺរ៉ូ ដើម្បីផ្ទេរយកកីឡាករឆ្នើមរបស់ Liverpool
Next articleសំណើរទី២ របស់ក្លឹប Bayern Munich ត្រូវបានបដិសេធ