សំណើរទី២ របស់ក្លឹប Bayern Munich ត្រូវបានបដិសេធ

បរទេស៖ ក្លឹប Bayern Munich នៅតែត្រូវបានបដិសេធម្តងទៀតនៅក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការទិញ Nick Woltemade ពី Stuttgart ។

នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាក្លឹប Bayern Munich បានដាក់សំណើរទី២ របស់ខ្លួនក្នុងការផ្ទេរកីឡាករ Woltemade ប៉ុន្តែត្រូវបានច្រានចោលដោយក្លឹប Stuttgart ។ ការដាក់សំណើរបើធ្វើការកែលម្អក្នុងតម្លៃ ៥០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ៥លានអឺរ៉ូសម្រាប់ការបង្ហាញទម្រង់លេង និងលក្ខខណ្ឌលក់នាពេលអនាគត ១០ភាគរយ ប៉ុន្តែត្រូវបានបដិសេធភ្លាមៗដោយក្លឹប Stuttgart។ ក្លឹប Stuttgart ត្រូវ​បាន​រាយការណ៍​ថា​កំពុងទាមទារតម្លៃ ៦៥លានអឺរ៉ូ ហើយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ពួកគេ​នឹង​មិន​ចូល​រួម​ការ​ចរចា​ជា​ផ្លូវ​ការ​ទេ លុះ​ត្រា​តែ​តួលេខ​នោះ​ត្រូវ​បាន​សម្រេច៕

Previous articleកីឡាករ Luka Jovic ទំនង់ជាវិលត្រលប់ទៅកាន់ទឹកដីអេស្ប៉ាញវិញ ក្រោយចាកចេញពី AC Milan
Next articleLiverpool ទទួលបានឱកាសផ្ទេរយកកីឡាករ Rodrygo