ការបន្តកុងត្រាថ្មីរបស់ Frenkie de Jong កំពុងជាប់គាំង

បរទេស៖ ការបន្តកុងត្រាថ្មីរបស់ Frenkie de Jong ត្រូវបានផ្អាក ខណៈដែល Barcelona រង់ចាំការបញ្ជាក់អំពីភ្នាក់ងារថ្មីរបស់គាត់ ចំពេលមានភាពតានតឹង និងការព្រួយបារម្ភអំពីប្រាក់ខែ។

នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប Barcelona ចង់បន្តកុងត្រាថ្មីរបស់ De Jong ប៉ុន្តែនៅតែស្ថិតក្នុងការជាប់គាំង។ ខ្សែបម្រើរូបនេះមិនទាន់បានកាត់ផ្តាច់ទំនាក់ទំនងជាផ្លូវការជាមួយអតីតភ្នាក់ងាររបស់គាត់គឺ Ali Dursun ដោយបញ្ឈប់ការចរចាទាំងអស់។ ខណៈពេលដែល De Jong បានយល់ព្រមជាគោលការណ៍ដើម្បីបន្តនៅក្លឹប គាត់ត្រូវតែតែងតាំងអ្នកតំណាងថ្មី មុនពេលកិច្ចពិភាក្សាផ្លូវការអាចចាប់ផ្តើម៕

Previous articleBarca កំពុងព្យាយាមចរចាជាមួយ Man Utd
Next articleReal Madrid បដិសេធការផ្ទេរយកកីឡាករ Ajax រូបនេះ ដោយសារតែ