បរទេស៖ ក្លឹប Manchester United និង Chelsea ត្រូវបានរាយការណ៍ថាបានបង្កើនការចាប់អារម្មណ៍របស់ពួកគេលើតារាឆ្នើមរបស់ក្លឹប RB Leipzig កីឡាករ Xaxi Simons ប៉ុន្តែឧបសគ្គធំអាចបំផ្លាញការផ្ទេរ។

នេះបើយោងតាមការចេញផ្សាយរបស់ Sport Witness កាលពីពេលថ្មីៗបានអោយដឹងថាក្លឹប United និង Chelsea បានជួបប្រជុំជាមួយភ្នាក់ងាររបស់កីឡាករ Simons ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរដែលអាចកើតមាន ដោយខ្សែបម្រើប្រយុទ្ធចង់ចាកចេញពី Leipzig នៅរដូវក្តៅនេះ។ ជម្រើសមួយទៀតសម្រាប់កីឡាករសញ្ជាតិហូឡង់ ត្រូវបានគេបញ្ជាក់ថាជាក្លឹប Bayern Munich៕



