បញ្ហារបួសរបស់អ្នកចាំទី Ter Stegen បានធ្វើអោយក្លឹប Barca ចំណេញរឿងម្យ៉ាង

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាម្ចាស់ជើងឯកអេស្ប៉ាញ នឹងទទួលបានប្រាក់ច្រើនជាង ២លានអឺរ៉ូពី FIFA ដោយសារតែការសម្រាកព្យាបាលរបួសរបស់អ្នកចាំទី Ter Stegen ។ អ្នកចាំទីសញ្ជាតិអាឡឺម៉ង់បានអវត្តមានដោយសារបញ្ហាខ្នងជាបន្ត ចាប់តាំងពីត្រឡប់មកពីបំពេញកាតព្វកិច្ចអន្តរជាតិក្នុងខែមិថុនា ហើយឥឡូវនេះកំពុងពិចារណាលើការវះកាត់ដែលអាចតម្រូវអោយគាត់សម្រាក់ព្យាបាលរហូតដល់ ៤ខែ។ យោងតាមកម្មវិធីការពារក្លឹបរបស់ FIFA ក្លឹបនឹងទទួលបានប្រាក់ ២០,៥៤៨អឺរ៉ូក្នុងមួយថ្ងៃសម្រាប់ការរងរបួសដែលលើសពី ២៨ថ្ងៃជាប់ៗគ្នា ប្រសិនបើពួកគេទទួលរងរបួសលើកាតព្វកិច្ចអន្តរជាតិ។

សំណងហិរញ្ញវត្ថុមកដល់ចំពេលដ៏សំខាន់សម្រាប់ក្លឹប Barcelona ដែលកំពុងតស៊ូជាបន្តបន្ទាប់ជាមួយនឹងកម្រិតប្រាក់ខែរបស់ La Liga ។ ប្រសិនបើ Ter Stegen ត្រូវសម្រាក់អស់រយៈពេលជាច្រើនខែ នោះ Barcelona នឹងមិនត្រឹមតែទទួលបានប្រាក់សំណងពី FIFA ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចដោះស្រាយបញ្ហា ៨០% នៃប្រាក់ឈ្នួលរបស់គាត់ក្រោមច្បាប់ហិរញ្ញវត្ថុក្នុងស្រុក ដែលធ្វើអោយមានកន្លែងទំនេរសម្រាប់ការចុះឈ្មោះកីឡាករ Joan Garcia ខណៈដែលការមកដល់របស់អ្នកចាំទីចំណូលថ្មីនេះ បានបង្កជាភាពខឹងសម្បារសម្រាប់អ្នកចាំទី Ter Stegen ដែលភ័យខ្លាចបាត់បង់កៅអីរបស់ខ្លួននៅក្រុមជម្រើសដំបូង៕

Previous articleទីបំផុតការផ្ទេរ Victor Osimhen បានសម្រេច!! ក្រោយ Napoli និង Galatasaray បានព្រមព្រៀងនៅលក្ខខណ្ឌតឹងរឹងមួយ
Next articleBrentford រកបានជម្រើសសម្រាប់មកជំនួសកន្លែងកីឡាករ Wissa ហើយ