ភ្នាក់ងាររបស់កីឡាករ Xavi Simons ឆ្លើយតបទៅកាន់ក្លឹប Bayern Munich

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាកីឡាករ Xavi Simons ត្រូវបានរាយការណ៍ថាកំពុងងាកទៅរកការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League ជាជាងចូលរួមជាមួយក្រុម Bayern Munich។ ខ្សែបម្រើសញ្ជាតិហូឡង់ដែលបច្ចុប្បន្នមានវ័យ ២២ឆ្នាំ ត្រូវបានគេរំពឹងយ៉ាងថានឹងចាកចេញពីក្លឹប RB Leipzig នៅរដូវក្តៅនេះ ដោយសារតែក្លឹបមិនបានទទួលកៅអីលេងពានរង្វាន់ទ្វីបអឺរ៉ុប។ ក្លឹប​ដែល​ចាប់​អារម្មណ៍​ចង់​ទិញ​យក Simons អាច​នឹង​ត្រូវ​ចំណាយ ៧០លានអឺរ៉ូ។

ភ្នាក់ងាររបស់កីឡាករ Simons គឺ Ali Bara ត្រូវបាននិយាយថាមានទំនាក់ទំនងរឹងមាំនៅក្នុងបាល់ទាត់អង់គ្លេស។ ដូច្នេះហើយ គាត់ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមកិច្ចពិភាក្សាជាមួយ Chelsea ដោយដាក់ទីតាំងក្លឹបនៅភាគខាងលិចទីក្រុងឡុងដ៍ ជាគូប្រជែងយ៉ាងខ្លាំងក្នុងការចុះហត្ថលេខាយកកីឡាករឆ្នើមរូបនេះ៕

Previous articleBrentford រកបានជម្រើសសម្រាប់មកជំនួសកន្លែងកីឡាករ Wissa ហើយ
Next articleMan Utd ទាមទារតម្លៃ ៤០លានផោនពីក្លឹប AC Milan