បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាការចាកចេញរបស់កីឡាករ Rodrygo អាចកើតឡើង ខណៈការពិភាក្សារវាងកីឡាករ និងក្លឹបកំពុងធ្វើឡើង។
កីឡាករវ័យ ២៤ឆ្នាំ “ស្រឡាញ់” ក្លឹប ប៉ុន្តែខាង Real អាចនឹងបើកចំហរសម្រាប់ការចាកចេញលើសពី ១០០លានអឺរ៉ូ។ ថាតើគាត់ចាកចេញអាចអាស្រ័យលើការសម្រេចចិត្តដែលធ្វើឡើងដោយកីឡាករខ្លួនឯង ខណៈក្រុម Arsenal និង Liverpool សុទ្ធតែមានទំនាក់ទំនងជាមួយនឹងកីឡាករ៕



