បរទេស៖ ក្លឹប Liverpool បានដាក់សំណើក្នុងតម្លៃ ៧៥លានអឺរ៉ូដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប Eintracht Frankfurt កីឡាករ Hugo Ekitike។ ហើយបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Newcastle United ធ្លាប់បានដាក់សំណើរក្នុងតម្លៃ ៧០លានផោន ប៉ុន្តែត្រូវច្រានចោលដោយក្លឹប Eintracht Frankfurt ខណៈដែលពួកគេត្រូវបាននិយាយថាចង់ធ្វើជំនួញជាមួយក្រុមហង្សក្រហម ដែលឥឡូវនេះបានដាក់សំណើរតម្លៃខ្ពស់ជាងក្លឹប Newcastle។
ហើយបើតាមការចេញផ្សាយរបស់ BBC វិញបានអោយដឹងថាម្ចាស់ជើងឯក Premier League ចង់បញ្ចប់ការចរចានៅចុងសប្តាហ៍នេះ និងបញ្ជាក់ពីការមកដល់របស់ Ekitike ដែលចង់ផ្លាស់ទៅ Anfield ៕



