បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាការចរចាររវាងនាយកកីឡារបស់ក្លឹប Barcelona លោក Deco និងតំណាងរបស់ Nico Williams លោក Felix Tainta បានប្រព្រឹត្តទៅដោយរលូន រហូតដល់ក្លឹបយក្សកាតាឡានយល់ថាភ្នាក់ងាររបស់កីឡាករកំពុងលួចពិភាក្សាជាមួយក្លឹប Athletic ជុំវិញការបន្តកិច្ចសន្យាថ្មី និងមានភាពប្រសើរឡើង។ ការពិភាក្សាដែលពន្យារពេលនេះបានធ្វើឱ្យម្ចាស់ជើងឯកអេស្ប៉ាញខកចិត្ត ហើយមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីរបស់ពួកគេត្រូវបានរាយការណ៍ថាបានទាក់ទងជាមួយកីឡាករ Nico Williams ដោយផ្ទាល់ ហើយបានជំរុញឱ្យគាត់ដក Tainta ចេញពីតំណែងជាភ្នាក់ងារ ហើយជំនួសវិញឱ្យជួលនរណាម្នាក់ដូចជា Jorge Mendes ឬ Pini Zahavi ។
ការប៉ុនប៉ងដើម្បីបំបែកទំនាក់ទំនងនេះបានធ្វើឱ្យគ្រួសាររបស់កីឡាករខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីនោះត្រូវបានគេនិយាយថាគាត់បានសម្រេចចិត្តបដិសេធការផ្លាស់ប្តូរទៅកាន់ក្លឹប Barcelona ហើយបានជ្រើសរើសបន្តនៅក្លឹបកុមារភាពរបស់គាត់វិញ៕



