បរទេស៖ កីឡាករ Vinicius ត្រូវបានគេមើលឃើញថាជាគោលដៅផ្ទេរដ៏សំខាន់សម្រាប់ Saudi Pro League ដែលសង្ឃឹមថានឹងទាក់ទាញកីឡាករដែលមានឈ្មោះល្បីមកកាន់មជ្ឈិមបូព៌ា។
នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំសម្រាប់ Vinicius ដែលមានតម្លៃ ១ពាន់លានអឺរ៉ូត្រូវបានដកចេញពីតុនៅពេលនេះ ទោះបីជាការចាប់អារម្មណ៍អាចកើតឡើងម្តងទៀតនាពេលអនាគត។ គេជឿថាការចរចាររវាងខ្សែបម្រើស្លាប និងក្រុម Real Madrid នឹងបន្តនៅឆ្នាំ២០២៦ ដោយ Vinicius ធ្លាប់បានប្រកាសថាគាត់មានបំណងស្នាក់នៅក្លឹបដើម្បីពង្រឹងកេរ្តិ៍ឈ្មោះរបស់គាត់នៅ Bernabeu៕



