បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានបង្ហាញព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងខ្ចីជើងរបស់ Rashford ដែលរួមមានការកាត់ប្រាក់ខែយ៉ាងសំខាន់សម្រាប់កីឡាករសញ្ជាតិអង់គ្លេស។
ក្លឹបយក្សកាតាឡានមិនមានការបង្ខិតបង្ខំក្នុងការទិញកីឡាករនៅចុងបញ្ចប់នៃការខ្ចីរបស់គាត់នៅរដូវក្តៅក្រោយទេ ហើយបើទោះបីជាពួកគេចង់ផ្ទេរជាអចិន្ត្រៃយ៍ក៏ដោយក៏ពួកគេនឹងត្រូវចំណាយប្រាក់ ៣០លានអឺរ៉ូ។ កីឡាករ Rashford ក៏នឹងកាត់បន្ថយប្រាក់ឈ្នួល ២៥% ដើម្បីបញ្ចប់ការផ្លាស់ប្តូរក្នុងក្តីស្រមៃរបស់គាត់ផងដែរ ព្រោះ Barcelona នឹងមិនអាចចុះឈ្មោះគាត់លើប្រាក់ឈ្នួលបច្ចុប្បន្នរបស់គាត់បានទេ៕



