Vinicius នៅតែជាគោលដៅរបស់ក្លឹបនៅ Saudi Pro League

បរទេស៖ កីឡាករ Vinicius ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​គោលដៅ​ផ្ទេរ​ដ៏​សំខាន់​សម្រាប់ Saudi Pro League ដែល​សង្ឃឹម​ថា​នឹង​ទាក់ទាញ​កីឡាករ​ដែល​មាន​ឈ្មោះល្បីមកកាន់មជ្ឈិមបូព៌ា។

នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំសម្រាប់ Vinicius ដែលមានតម្លៃ ១ពាន់លានអឺរ៉ូត្រូវបានដកចេញពីតុនៅពេលនេះ ទោះបីជាការចាប់អារម្មណ៍អាចកើតឡើងម្តងទៀតនាពេលអនាគត។ គេជឿថាការចរចាររវាងខ្សែបម្រើស្លាប និងក្រុម Real Madrid នឹងបន្តនៅឆ្នាំ២០២៦ ដោយ Vinicius ធ្លាប់បានប្រកាសថាគាត់មានបំណងស្នាក់នៅក្លឹបដើម្បីពង្រឹងកេរ្តិ៍ឈ្មោះរបស់គាត់នៅ Bernabeu៕

Previous articleមកដឹងលក្ខខណ្ឌសំខាន់ៗមួយចំនួន នៅក្នុងកុងត្រាខ្ចីជើង Rashford ទៅ Barca
Next articleការប៉ុនប៉ងរបស់ក្លឹប Man Utd ត្រូវបានបដិសេធដោយក្លឹប Inter