Leed United ប្រកាសពីការមកដល់របស់ខ្សែបម្រើ Anton Stach

បរទេស៖ ក្រុម Leeds United បានចុះហត្ថលេខាលើខ្សែបម្រើ Anton Stach ពី Hoffenheim លើការផ្ទេរអចិន្ត្រៃយ៍ ហើយខាងក្លឹបនៅ Premier League បានបញ្ជាក់កាលពីថ្ងៃអង្គារ។

សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹបបានសរសេរថា “Leeds United មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា Anton Stach បានចូលរួមជាមួយក្លឹបក្នុងកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ពី TSG Hoffenheim។ កីឡាករវ័យ 26 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ឆ្នាំនៅ Elland Road ហើយឥឡូវនេះបានក្លាយជាការបន្ថែមទី៦ សម្រាប់ទីផ្សារដោះដូររដូវក្តៅ សម្រាប់ក្រុមរបស់ Daniel Farke ខណៈដែលជាការត្រៀមខ្លួនសម្រាប់ការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League”៕

Previous articleកីឡាករ Xavi Simons ផ្តល់អទិភាពក្នុងការផ្ទេរទៅកាន់ Chelsea
Next articleខ្សែប្រយុទ្ធសញ្ជាតិអូទ្រីស Arnautovic បានទៅចូលរួមជាមួយក្លឹប Red Star Belgrade