បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាកីឡាករ Victor គ្រោងនឹងចូលរួមជាមួយក្លឹប Braga ក្នុងតម្លៃ ១៥ លានអឺរ៉ូរួមទាំងប្រាក់រង្វាន់ផងដែរ។
ខ្សែប្រយុទ្ធរូបនេះ បានក្លាយជាចំណែកមួយនៃក្រុមកីឡាករមានទេពកោសល្យរបស់ក្លឹប Barcelona ដែលនឹងត្រូវលក់ចេញ ដោយក្នុងនោះរួមមាន Ansu Fati, Pablo Torre និង Alex Valle ខណៈក្លឹបសម្លឹងរកការប្រមូលថវិកាដែលត្រូវការជាច្រើន៕



