ក្លឹប ២ចេញមកប្រជែងគ្នាយកខ្សែបម្រើប្រយុទ្ធវ័យក្មេងរបស់ Brighton

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាក្លឹប Dortmund បានចូលពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ Brighton។

កីឡាករវ័យ ២០ឆ្នាំសញ្ជាតិអាហ្សង់ទីន ដែលបានចំណាយពេលខ្ចីជើងកាលពីរដូវកាលមុននៅក្លឹប Leicester កំពុងស្ថិតក្រោមការពិចារណាសម្រាប់ការផ្ទេរមួយ ខណៈដែល Dortmund បង្កើនការស្វែងរកកីឡាករដែលមានគំនិតច្នៃប្រឌិតបន្ទាប់ពីការផ្ទេរយកកីឡាករ Ethan Nwaneri របស់ Arsenal ត្រូវបរាជ័យ។ ក្លឹប Lyon ក៏បានបើកការចរចាសម្រាប់កីឡាករ Facundo Buonanotte ដោយធ្វើអោយមានការប្រយុទ្ធគ្នារវាក្លឹបនៅ Bundesliga និង Ligue 1។ ក្រុមទាំងពីរបានទាក់ទងជាមួយអ្នកតំណាងរបស់កីឡាករ ហើយ Brighton កំពុងវាយតម្លៃជម្រើសរបស់ពួកគេ ខណៈដែលការពិភាក្សាកំពុងដំណើរការ៕

Previous articlePau Victor អាចនឹងចាកចេញពីក្លឹប Barcelona ក្នុងតម្លៃ ១៥លានអឺរ៉ូ
Next articleRaheem Sterling អាចនឹងទៅចូលរួមជាមួយអតីតអ្នកចាត់ការក្លឹប Man Utd