Raheem Sterling អាចនឹងទៅចូលរួមជាមួយអតីតអ្នកចាត់ការក្លឹប Man Utd

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់​ talkSPORT បានអោយដឹងថាកីឡាករ Raheem Sterling អាចនឹងទៅលេងក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការរបស់ក្លឹប Manchester United លោក Erik ten Hag សម្រាប់រដូវកាល ២០២៥-២៦ ខណៈបុរសសញ្ជាតិហូឡង់ដែលកំពុងដឹកនាំក្លឹប Bayer Leverkusen បង្ហាញការចាប់អារម្មណ៍លើកីឡាកររូបនេះ។

កីឡាកររបស់ក្រុមតោខៀវ Chelsea រូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញជាអចិន្ត្រៃយ៍ពីកីឡដ្ឋាន Stamford Bridge នៅរដូវក្តៅនេះ បន្ទាប់ពីបរាជ័យក្នុងការខ្ចីជើងនៅ Arsenal ជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទីបានតែមួយគ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ២៨ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ ហើយ Juventus ក៏បង្ហាញការចាប់អារម្មណ៍ដូចគ្នា៕

Previous articleក្លឹប ២ចេញមកប្រជែងគ្នាយកខ្សែបម្រើប្រយុទ្ធវ័យក្មេងរបស់ Brighton
Next articleReal Betis ពិចារណាបោះបង់ការផ្ទេរយក Antony