បរទេស៖ កីឡាករ Ademola Lookman របស់ Atalanta បានច្រានចោលការផ្តល់ជូនផ្សេងទៀត ខណៈដែលគាត់រង់ចាំ Inter ខណៈដែលសំណើររបស់ក្លឹបមួយនេះមិនបានតាមអ្វីដែលក្លឹប Atalanta ចង់បាន។
នេះបើយោងតាមការចេញផ្សយរបស់ Corriera della Sera បានអោយដឹងថាក្លឹប Napoli មានឆន្ទៈក្នុងការផ្តល់ជូន Giacomo Raspadori ក្នុងកិច្ចព្រមព្រៀងផ្លាស់ប្តូរមួយសម្រាប់ Lookman ប៉ុន្តែក្រោយមកទៀតកីឡាក Lookman បានច្រានចោលការផ្ទេរមួយនេះ។ ក្លឹប Inter អាចបង្កើនការដេញថ្លៃរបស់ពួកគេដល់ទៅ ៤៤លានអឺរ៉ូ ប៉ុន្តែវានៅទាបជាងអ្វីដែលក្លឹប Atalanta បានទាមទារ ដោយក្លឹបចង់បាន ៥០លានអឺរ៉ូ៕



