បរទេស៖ ក្លឹប Manchester United ចង់លក់កីឡាករដែលមិនត្រូវការចេញអោយបានមុនពេលចាប់ផ្តើមរដូវកាលថ្មី ហើយបានទទួលការផ្តល់ជូនថ្មីសម្រាប់កីឡាករម្នាក់។

នេះបើយោងតាមការចេញផ្សាយរបស់ Voetbal International បានអោយដឹងថាខ្សែការពារឆ្វេងសញ្ជាតិហូឡង់ Tyrell Malacia កំពុងពិចារណាលើ “ការផ្តល់ជូនជាក់ស្តែង” ពីក្លឹបអារ៉ាប៊ីសាអូឌីតដែលមិនបញ្ចេញឈ្មោះ។ តំបន់ការជាផ្នែកមួយដែលលើសចំនួនសម្រាប់លោក Ruben Amorim ហើយគាត់ក៏ចង់លក់កីឡាករ Jadon Sancho, Antony និង Alejandro Garnacho ផងដែរ៕



