នៅសល់តែរឿងនេះទេ! Man Utd នឹងដាក់សំណើរទិញ Andre Onana ហើយ

បរទេស៖​ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បានធ្វើការទំនាក់ទំនងដោយផ្ទាល់ ដើម្បីបញ្ជាក់អំពីការផ្ទេរអ្នកចាំទី Andre Onana នៅរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ អ្នកចាំទីរូបនេះ ត្រូវបានអោយតម្លៃខ្ពស់ដោយលោក Erik ten Hag។

ក្នុងនោះ Man Utd នៅចាប់ការបញ្ជាក់អំពីស្ថានភាពរបស់ David de Gea មុននឹងធ្វើការសម្រេចចិត្តចំពោះសំណើរផ្លូវការណ៍ទៅលើ Onana។ ខណៈក្លឹប Inter ចង់បានតម្លៃយ៉ាងតិច ៥០លានអឺរ៉ូ៕

Previous articleក្លឹបមួយនេះ ត្រៀមដាក់សំណើរតម្លៃ ៨៦លានផោន សម្រាប់ផ្ទេរយក Harry Kane
Next articleMan Utd និង Chelsea បានព្រមព្រៀងគ្នាផ្ទេរ Mount ក្នុងតម្លៃ…..!