ក្លឹបមួយនេះ ត្រៀមដាក់សំណើរតម្លៃ ៨៦លានផោន សម្រាប់ផ្ទេរយក Harry Kane

បរទេស៖ ម្ចាស់ជើងឯងលីគកំពុងអាឡឺម៉ង់មួយនេះធ្លាប់បានដាក់សំណើរដែលមានតម្លៃ ៦០លានផោន សម្រាប់ផ្ទេរយកប្រធានក្រុមជម្រើសអង់គ្លេស Kane ម្តងរូចមកហើយ ប៉ុន្តែត្រូវបានក្លឹប Spurs ធ្វើការបដិសេធចំពោះសំណើរមួយនេះ។ ហើយបើយោងតាមការចេញផ្សាយរបស់ Evening Standard បានអោយដឹងថាក្លឹប Bayern បានត្រៀមរួចរាល់ក្នុងការដាក់សំណើរជាលើកទី២។

គួរបញ្ជាក់ថាក្លឹប Bayern អាចនឹងបន្ថែមនៅតម្លៃក្នុងការផ្ទេរមួយនេះឡើងដល់ ៨៦លានផោន ប៉ុន្តែខាងក្លឹប Tottenham បានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនត្រូវការយ៉ាងតិច ១០០លានផោនសម្រាប់ការផ្ទេរយក Harry Kane។ ក្នុងនោះកុងត្រារបស់កីឡាករវ័យ ២៩ឆ្នាំរូបនេះ បានឈានដល់ឆ្នាំចុងក្រោយជាមួយនឹងក្លឹប Spurs ហើយ៕

Previous articleស្ងាត់ៗ Kante បានក្លាយជាម្ចាស់ក្លឹបមួយនៅលំដាប់ទី៣ របស់ប៊ែលហ្សិក
Next articleនៅសល់តែរឿងនេះទេ! Man Utd នឹងដាក់សំណើរទិញ Andre Onana ហើយ