ស្ងាត់ៗ Kante បានក្លាយជាម្ចាស់ក្លឹបមួយនៅលំដាប់ទី៣ របស់ប៊ែលហ្សិក

បរទេស៖ អតីតខ្សែបម្រើឆ្នើមក្លឹប Chelsea នឹងក្លាយជាម្ចាស់ក្លឹបប៊ែលហ្សិក ដោយគាត់នឹងទទួលយកនៅការគ្រប់គ្រង់ក្លឹបលំដាប់ទី៣ ឈ្មោះ Royal Excelsior Virton។ លោក Flavio Becca ដែលជាម្ចាស់ក្លឹបបច្ចុប្បន្ន នឹងធ្វើការផ្ទេរក្លឹបទៅតារាឆ្នើមជម្រើសជាតិបារាំងរូបនេះនៅថ្ថ្ងៃទី១ ខែកក្កដា។

គួរបញ្ជាក់ថា Becca បានទទួលយកក្លឹបនេះកាលពីឆ្នាំ២០១៨ ហើយបន្ទាប់មកកាន់នាំក្លឹបឡើងមកកាន់លីគលំដាប់ទី២របស់ប៊ែលហ្សិក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។ រដូវកាលបន្ទាប់មក ក្លឹបមួយនេះបានខិតជិតក្នុងកាលឡើងមកលេងនៅលីគកំពូលរបស់ប៊ែលហ្សិកទៅហើយ ប៉ុន្តែត្រូវបានខកខានទៅវិញ៕

ប្រភព៖ GOAL

Previous articleLiverpool ហ៊ានចំណាយលុយដល់ទៅ…. សម្រាប់ផ្ទេរយក Federico Valcerde
Next articleក្លឹបមួយនេះ ត្រៀមដាក់សំណើរតម្លៃ ៨៦លានផោន សម្រាប់ផ្ទេរយក Harry Kane