បរទេស៖ ក្លឹប Liverpool ត្រូវបានរាយការណ៍ថាកំពុងរៀបចំសំណើបំបែកកំណត់ត្រាមួយសម្រាប់តារាឆ្នើមរបស់ Newcastle United កីឡាករ Alexander Isak បន្ទាប់ពីការលក់កីឡាករ Luis Diaz ទៅឱ្យ Bayern Munich ស្ទើរតែជិតបានសម្រេចទៅហើយ។
ក្លឹប ហង្សក្រហមចង់ប្រើប្រាស់ប្រាក់ ៦៥លានផោនពីការលក់កីឡាករ Diaz ទៅលើខ្សែប្រយុទ្ធស៊ុយអែត ដែលជាគោលដៅកំពូលរបស់ពួកគេ។ កីឡាករវ័យ ២៥ឆ្នាំបានច្រានចោលការផ្លាស់ប្តូរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយផ្តោតតែលើការផ្លាស់ប្តូរនៅ Liverpool៕



