បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាសំណើរថ្មីបំផុតរបស់ក្លឹប Inter ដែលមានតម្លៃ ៤២លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ៣លានអឺរ៉ូត្រូវបានច្រានចោល។
ក្លឹប Atalanta ត្រូវបាននិយាយថានឹងត្រៀមខ្លួនក្នុងទទួលប្រាក់ផ្ទេរតម្លៃ ៥០ លានអឺរ៉ូសម្រាប់ខ្សែបម្រើស្លាបរបស់ពួកគេ ខណៈកីឡាករបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប Inter រួចទៅហើយ៕