បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Inter កំពុងឆ្លៀតពេលរង់ចាំដើម្បីស្វែងយល់ថាតើវាសមនឹងការព្យាយាមម្តងទៀតសម្រាប់ការផ្ទេរកីឡាករ Lookman ឬថាតើត្រូវផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេទៅកាន់គោលដៅផ្សេងទៀត។
ក្លឹប Atalanta តែងតែបើកចំហដើម្បីពិចារណាការផ្តល់ជូនយ៉ាងហោចណាស់ ៥០ លានអឺរ៉ូនឹងប្រាក់រង្វាន់ សម្រាប់ការផ្ទេរកីឡាករ Ademola Lookman៕