Man Utd បើកការពិភាក្សាជាមួយក្លឹប RB Leipzig សម្រាប់ការផ្ទេរ Benjamin Sesko

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Philipp Hinze បានអោយដឹងថាកិច្ចពិភាក្សាបន្ថែមអំពីការផ្ទេរកីឡាករ Benjamin Sesko បានធ្វើឡើងកាលពីយប់មិញ ហើយបាននិងកំពុងបន្តតាំងពីព្រឹកនេះ។ ភ្នាក់ងាររបស់ Sesko នៅតែស្ថិតក្នុងទីក្រុង Leipzig ។ ការចរចាកំពុងតែបន្តធ្វើឡើង។

ដូចដែលបានបញ្ជាក់ក្លឹប Manchester United បានត្រៀមខ្លួនរួចរាល់ហើយដើម្បីផ្តល់នៅសំណើរដែលមានតម្លៃដូចទៅនឹង Newcastle។ អ្វីគ្រប់យ៉ាងអាស្រ័យលើ Sesko ។ ស្ថានភាពក្តៅមួយសម្រាប់ក្លឹប Leipzig ដែលនឹងត្រូវទទួលនៅសង្គ្រាមនៃការផ្ទេរ។ ការផ្តល់ជូនរបស់ Newcastle គឺមានភាពទាក់ទាញសម្រាប់ Leipzig ប៉ុន្តែរចនាសម្ព័ន្ធការទូទាត់នឹងត្រូវការកែសម្រួល៕

Previous articleInter កំពុងពិចារណាថាគួរបន្ត ឫក៏បញ្ឈប់ត្រឹមនេះ
Next articleកីឡាករ Tim Weah អាចទៅចូលរួមជាមួយក្លឹប Marseille ក្នុងលក្ខខណ្ខខ្ចីជើង