បរទេស៖ តារាឆ្នើម Tim Weah របស់ក្រុមជម្រើសជាតិអាមេរិកកំពុងស្ថិតក្នុងការផ្ទេរពី Juventus ទៅកាន់ Marseille ខណៈលក្ខខណ្ឌត្រូវបានយល់ព្រមលើកិច្ចព្រមព្រៀងខ្ចីជើងដែលរួមបញ្ចូលនៅកាតព្វកិច្ចទិញផ្តាច់។
លោក Fabrizio Romano ដែលជាអ្នកសារព័ត៌មានដ៏ល្បីល្បាញ់ម្នាក់បាននិយយថា៖ “កីឡាករ Tim Weah ទៅកាន់ Olympique Marseille! កិច្ចព្រមព្រៀងដោយពាក្យសំដីឥឡូវនេះក៏បានយល់ព្រមជាមួយ Juventus ផងដែរ។ កញ្ចប់ដែលយល់ច្បាស់នឹងមានតម្លៃខ្ចីជើង ១លានអឺរ៉ូ និងកាតព្វកិច្ចទិញផ្តាច់ ១៤លានអឺរ៉ួ បូកនឹងតម្លៃបន្ថែម និងលក្ខខណ្ឌលក់នាពេលអនាគត។ កីឡាករ Weah គ្រាន់តែចង់ Marseille ហើយរង់ចាំតែភ្លើងខៀវក្នុងការធ្វើដំណើរ”៕