បរទេស៖ ក្លឹប Arsenal អាចនឹងត្រូវបង្ខំឱ្យមានការរុះរើតំបន់ការពារ ខណៈដែលកីឡាករ Jakub Kiwior ថ្លឹងថ្លែងពីអនាគតរបស់គាត់នៅ Emirates ។
លោក Mikel Arteta មានបំណងចង់រក្សាខ្សែការពារកណ្តាលរូបនេះ ប៉ុន្តែកីឡាករត្រូវបានរាយការណ៍ថាកំពុងស្វែងរកនាទីលេងអោយបានទៀងទាត់បន្ថែមទៀត ហើយបើកចំហរចំពោះការផ្លាស់ប្តូរមុនពេលទីផ្សាររដូវក្តៅបិទ។ ខ្សែការពារសញ្ជាតិប៉ូឡូញមានរដូវកាល ២០២៤/២៥ ដ៏អស្ចារ្យ ចំពេលមានរបួសជាច្រើន ប៉ុន្តែគាត់អាចនឹងធ្លាក់ចុះពីការជ្រើសរើសបន្ថែមទៀតក្នុងរដូវកាលនេះ៕