បរទេស៖ អ្នកចាំទី Emi Martinez ត្រូវបានផ្សារភ្ជាប់ជាមួយក្លឹប Manchester United ប៉ុន្តែអ្នកចាំទី Emi Martinez ក៏អាចជួយអោយក្លឹប Man Utd ផ្ទេរយកកីឡាករ Gianluigi Donnarumma ពីក្លឹប PSG បានផងដែរ ដោយសារតែក្លឹបនៅបារាំងចង់បានអ្នកចាំទី អាហ្សង់ទីន ស្របពេលដែលអនាគតរបស់ Donnarumma មានភាពមិនច្បាស់លាស់។
សំណើខ្ចីជើងដែលបានដាក់ទៅកាន់ក្លឹប Villa ត្រូវបានច្រានចោល ខណៈតាមការចេញផ្សាយរបស់ Football Inside បានអោយដឹងថាក្លឹប Aston Villa បានទាមទារសម្រាប់ការលក់អ្នកចាំទីសញ្ជាតិអាហ្សង់ទីនជាអចិន្ត្រៃយ៍ក្នុងតម្លៃ ៣០លានផោន។ ខាងក្លឹប United មិនទាន់អាចបំពេញបានតាមការទាមទារមួយនេះទេ។
ទោះយ៉ាងណាក៏ដោយវាត្រូវបានគេអះអាងថា PSG ដែលជាម្ចាស់ជើងឯក Champions League បានបង្វែរចំណាប់អារម្មណ៍របស់ពួកគេទៅ Martinez ។ ពួកគេមានថវិកាដែលអាចបំពេញតាមការទាមទារ ហើយចង់ទទួលបានអ្នកចាំទីសញ្ជាតិអាហ្សង់ទីន ខណៈដែលសំណួរត្រូវបានសួរអំពីអនាគតរបស់ Donnarumma ។
យោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាកីឡាករ Donnarumma “ចាប់អារម្មណ៍ក្នុងការចូលរួមជាមួយ United ដោយសារតែស្ថានភាពរបស់ក្លឹប” ។ ប្រសិនបើ Martinez ចាកចេញពី Villa សម្រាប់ក្រុមជើងឯកបារាំង នោះផ្លូវនឹងត្រូវបានជម្រះសម្រាប់បិសាចក្រហម ដើម្បីព្យាយាមទាក់ទាញកីឡាករសញ្ជាតិអ៊ីតាលីឱ្យចាកឆ្ងាយពីទីក្រុងប៉ារីស៕