បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Corriere dello Sport បានអោយដឹងថាកីឡាករ Mason Greenwood បានក្លាយជាគោលដៅជំនួសរបស់ក្លឹប Inter ខណៈដែលការព្យាយាមផ្ទេរកីឡាករ Ademola Lookman ពីក្លឹប Atalanta នៅ Serie A ហាក់នៅឆ្ងាយ។
ក្លឹប Inter បានផ្តល់នៅសំណើរ ៤៥លានអឺរ៉ូសម្រាប់កីឡាករ Lookman ប៉ុន្តែត្រូវច្រានចោល ហើយក្លឹបមានការស្ទាក់ស្ទើរក្នុងការដាក់សំណើរខ្ពស់ជាងនេះ។ កីឡាករ Greenwood នឹងមិនមានតម្លៃថោកនោះទេ ខណៈដែល ៥០ភាគរយនៃថ្លៃផ្ទេរណាមួយនឹងត្រូវផ្តល់ទៅអោយក្លឹប Manchester United ដោយសារតែមានលក្ខខណ្ឌលក់នាពេលអនាគត៕