បរទេស៖ កីឡាករ Thomas Partey បានក្លាយជាកីឡាករគ្មានតម្លៃខ្លួនចាប់តាំងពីផុតកុងត្រាជាមួយ Arsenal ក្នុងខែមិថុនា ប៉ុន្តែឥឡូវនេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាខ្សែបម្រើរូបនេះត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយ Villarreal ។
អតីតកីឡាករ Atletico Madrid ដែលមិនបានយល់ព្រមទៅលើកិច្ចព្រមព្រៀងថ្មីជាមួយក្លឹបកាំភ្លើងធំនោះ ត្រូវបានគេនិយាយថាបានឆ្លងកាត់ការពិនិត្យសុខភាពរួចហើយមុនការផ្ទេរទៅកាន់អេស្ប៉ាញ៕



