បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាក្រុម Birmingham City ជិតឈានដល់ការបញ្ចប់ការផ្ទេរខ្សែប្រយុទ្ធអាល្លឺម៉ង់ Marvin Ducksch ពីក្រុម Werder Bremen នៅក្របខ័ណ្ឌ Bundesliga ។
ម្ចាស់ភាគហ៊ុនភាគតិច និងជាវីរបុរសរបស់ NFL លោក Tom Brady ត្រូវបានរាយការណ៍ថាកំពុងជំរុញឱ្យមានការផ្ទេរនេះ ខណៈដែលក្លឹបកំពុងស្វែងរកការត្រលប់មកលេងនៅក្របខណ្ឌ Premier League វិញរដូវកាលក្រោយ។ ក្លឹបនៅក្របខណ្ឌ Championship មួយនេះកំពុងពិភាក្សាជាមួយក្លឹបអាល្លឺម៉ង់ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ៕