បរទេស៖ ក្លឹប Liverpool បានបញ្ជាក់ពីការលក់កីឡាករ Tyler Morton ទៅឲ្យក្រុម Lyon របស់បារាំងក្នុងតម្លៃ ១៥លានផោន។
កីឡាករសញ្ជាតិអង់គ្លេសវ័យ ២២ឆ្នាំរូបនេះបាននៅជាមួយក្រុមហង្សក្រហមតាំងពីគាត់មានអាយុ ៧ឆ្នាំ ប៉ុន្តែកំពុងចាប់ផ្តើមទំព័រថ្មីនៃអាជីពរបស់គាត់ដោយការផ្លាស់ប្តូរទៅកាន់ប្រទេសបារាំង។ កីឡាករ Morton បានបង្ហាញខ្លួនចំនួន ១៤លើកសម្រាប់ក្រុម Liverpool ដោយបានចំណាយពេលខ្ចីជើងនៅក្លឹប Blackburn និង Hull មុនពេលសម្រេចចិត្តចាកចេញពី Anfield ៕