បរទេស៖ ទោះបីជាមានពាក្យចចាមអារ៉ាមអំពីការងារជាអ្នកគ្រប់គ្រងរបស់លោក Solskjaer ក៏ដោយ ក៏គាត់កំពុងជំរុញក្រុម Besiktas អោយពង្រឹងក្រុម។
នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាភាគីទួរគីត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើតម្លៃ ៩.៥លានអឺរ៉ូជាមួយ Leicester ដើម្បីចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិនីហ្សេរីយ៉ា។ កីឡាករវ័យ ២៨ឆ្នាំបានយល់ព្រមលើកិច្ចសន្យារយៈពេល ៣ឆ្នាំជាមួយនឹងជម្រើសសម្រាប់ឆ្នាំទី៤។ កីឡាករ Ndidi ដែលបានចូលរួមជាមួយក្លឹបអង់គ្លេសនៅឆ្នាំ២០១៧ គ្រោងនឹងទទួលការពិនិត្យសុខភាពនៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃព្រហស្បតិ៍៕