បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាក្រុម Liverpool បានបង្ហាញការចាប់អារម្មណ៍របស់ពួកគេលើកីឡាំករ Bradley Barcola ដែលជាគោលដៅរយៈពេលវែង ខណៈដែលពួកគេបន្តប្រឈមមុខនឹងការលំបាកក្នុងការតាមប្រមាញ់កីឡាករ Alexander Isak ។ សំណើររបស់ពួកគេសម្រាប់តារាឆ្នើមរបស់ក្លឹប Newcastle ត្រូវបានច្រានចោល ដែលបានធ្វើអោយទាំងតារាឆ្នើមរបស់ក្លឹប PSG និងកីឡាករ Rodrygo របស់ Real Madrid ត្រូវបានគេមើលឃើញថាជាជម្រើសដ៏មានសក្តានុពល។
ក្លឹប Liverpool បានចំណាយជិត ៣០០លានផោននៅរដូវក្តៅនេះ ខណៈដែលពួកគេបានចុះហត្ថលេខាលើ Florian Wirtz, Hugo Ekitike, Milos Kerkez និង Jeremie Frimpong ។ កិច្ចព្រមព្រៀងទិញយក Barcola នឹងត្រូវចំណាយប្រហែល ១០០លានអឺរ៉ូបន្ថែមពីលើអ្វីដែលបានចាយរួចហើយរបស់ក្លឹបហង្សក្រហម ប៉ុន្តែក្លឹបត្រូវបានគេសន្មត់ថាត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់សំណើរ៕