ក្លឹប Al-Nassr ហ៊ានចំណាយតាមការទាមទាររបស់ក្លឹប Brentford

បរទេស៖ ក្លឹប Al-Nassr ដែលកីឡាករ Cristiano Ronaldo កំពុងលេងអោយត្រូវបានរាយការណ៍មកថានឹងអាចផ្តួលក្រុម Newcastle United ដោយតម្លៃ ៤០លានផោន។

នេះបើយោងតាមការចេញផ្សាយរបស់ L’Équipe បានអោយដឹងថាក្លឹប Al-Nassr ត្រូវបានរាយការណ៍ថាកំពុងសម្លឹងមើលខ្សែប្រយុទ្ធរបស់ Brentford កីឡាករ Yoane Wissa ហើយត្រៀមខ្លួនដើម្បីផ្តល់តាមតម្លៃដែលក្លឹបនៅ Premier League ចង់បានសម្រាប់លក់កីឡាករវ័យ ២៨ឆ្នាំ។ ក្រុម Tottenham, Newcastle, និង ក្រុម Neom SC នៅ Saudi Pro League ត្រូវបានផ្សារភ្ជាប់ជាមួយនឹងតារាឆ្នើមរបស់ក្លឹប Brentford ដែលទំនងជាមិនចាកចេញក្នុងតម្លៃតិចជាង ៤០លានផោ៕

Previous articleកីឡាករ Dele Alli សម្រេចចិត្តចាកចេញពី Como ក្រោយទើបតែចូលរួមបាន ៦ខែ
Next articleMan Utd សុខចិត្តទម្លាក់តម្លៃលក់កីឡាករ Alejandro Garnacho