កីឡាករ Dele Alli សម្រេចចិត្តចាកចេញពី Como ក្រោយទើបតែចូលរួមបាន ៦ខែ

បរទេស៖ កីឡាករ Dele Alli ត្រូវ​បាន​​រាយការណ៍​ថា​នឹង​ចាក​ចេញ​ពី​ក្រុម Como របស់ Serie A ភ្លាម​ៗ​ បន្ទាប់ពីចំណាយត្រឹមតែប្រាំមួយ​ខែប៉ុណ្ណោះជាមួយក្លឹបនេះ។ អតីតតារាឆ្នើមរបស់ Tottenham និងអង់គ្លេសរូបនេះបានជួបការលំបាកក្នុងការតាំងទីលំនៅក្នុងប្រទេសអ៊ីតាលីក្រោមការដឹកនាំរបស់ Cesc Fabregas ហើយបានបង្ហាញខ្លួនតែមួយប្រកួតប៉ុណ្ណោះ។

ទោះបីជាមានរបាយការណ៍មុនក៏ដោយ កីឡាករវ័យ ២៩ឆ្នាំរូបនេះមិនមានគម្រោងចូលនិវត្តន៍ទេ ហើយនឹងស្វែងរកការប្រកួតប្រជែងថ្មីបន្ទាប់ពីចាកចេញពីប្រទេសអ៊ីតាលីនៅរដូវក្តៅនេះ៕

Previous articleBurnley ចុះហត្ថលេខាយកបានអ្នកចាំទី Martin Dubravka
Next articleក្លឹប Al-Nassr ហ៊ានចំណាយតាមការទាមទាររបស់ក្លឹប Brentford