បរទេស៖ ក្លឹប Al-Nassr ដែលកីឡាករ Cristiano Ronaldo កំពុងលេងអោយត្រូវបានរាយការណ៍មកថានឹងអាចផ្តួលក្រុម Newcastle United ដោយតម្លៃ ៤០លានផោន។
នេះបើយោងតាមការចេញផ្សាយរបស់ L’Équipe បានអោយដឹងថាក្លឹប Al-Nassr ត្រូវបានរាយការណ៍ថាកំពុងសម្លឹងមើលខ្សែប្រយុទ្ធរបស់ Brentford កីឡាករ Yoane Wissa ហើយត្រៀមខ្លួនដើម្បីផ្តល់តាមតម្លៃដែលក្លឹបនៅ Premier League ចង់បានសម្រាប់លក់កីឡាករវ័យ ២៨ឆ្នាំ។ ក្រុម Tottenham, Newcastle, និង ក្រុម Neom SC នៅ Saudi Pro League ត្រូវបានផ្សារភ្ជាប់ជាមួយនឹងតារាឆ្នើមរបស់ក្លឹប Brentford ដែលទំនងជាមិនចាកចេញក្នុងតម្លៃតិចជាង ៤០លានផោ៕



